អាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះ ដែលសង្ស័យមានបង្កប់ល្បែងស៊ីសង

 

គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ឆ្មក់ចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែង ក្រោយមានបណ្ដាញសង្គម បង្ហោះជាសាធារណៈថាមានបង្កប់លេងល្បែងស៉ីសង គ្រប់ប្រភេទ។ ជាក់ស្ដែងអាជ្ញាធរចុះទៅដល់ ពុំឃើញមានសម្ភារៈ អ្វីគួរឲ្យសង្ស័យពាក់ព័ន្ធនឹងល្បែងស៉ីសងនោះទេ មានតែបន្ទប់ទុកចោល។
 

ការឆ្មក់ត្រួតពិនិត្យនេះដែរធ្វើឡើង នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដោយមានការណែនាំពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឲ្យ លោក គ្រួច សុធន់ នាយករងរដ្ឋបាល ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យជាក់ស្ដែង នៅទីតាំងដែលសង្ស័យបង្កប់ល្បែងស៉ីសងស្ថិតនៅ ក្បែរតារាបាល់ទះ តាមបណ្ដោយផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ការ​ចុះ​បង្រ្កាប​នេះត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​​ កាល​ពីពេល​ថ្មីៗ​នេះបណ្តាញសង្គម​ និងអ្នកព័ត៌មាន​មួយ​ចំនួន​បាន​បង្ហោះនៅរូបភាពវីឌីអូ អង្គុយលេងល្បែងស៉ីសង ហើយបញ្ជាក់ថា ស្ថិតនៅតារាបាល់ទះ តាមបណ្ដោយផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។ដូច្នេះអាជ្ញាធរខណ្ឌដឹកនាំមន្រ្តី ចុះត្រួតពិនិត្យ នៅទីតាំងជាក់ស្ដែងមិនឃើញមានអ្វី ពាក់ព័ន្ធនឹងល្បែងស៉ីសងនោះទេ ប៉ុន្តែទោះជាយ៉ាងអាជ្ញាធរបានណែនាំដល់ម្ចាស់ តារាងបាល់ទះ ក៏ដូចជាអ្នកគ្រប់គ្រង មិនត្រូវផ្ដល់ទីតាំង សម្រាប់បង្កប់លេងល្បែងស៉ីសងនោះទេ ក្នុងករណី អាជ្ញាធរតាមដានស្រាវជ្រាវឃើញថា មានបង្កប់ល្បែងស៉ីសង និងមានវិធានការតាមផ្លូវច្បាប់។

យោងតាមលិខិតបដិសេធចេញថ្ងៃទី២៣ ខែមេសាឆ្នាំ២០២៦ របស់ឈ្មោះ លី ឈុនអ៊ូ ហៅអ៊ូ ភេទប្រុស អាយុ ៤៧ ឆ្នាំ ដែលរងការ​ចោទពីអ្នក​សារព័ត៌មាន​ និងបណ្តាញសង្គម​បង្ហោះ ដែល​ជាម្ចាស់​ទីតាំង​ខាងលើ បាន​បដិសេធដាច់ខាតដោយ​អះអាងថា​ ជា​រូបភាពកាត់ត​គ្មានការ អនុញ្ញាត​និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់លោក។ ដោយឡែកប្រសិនបើទីតាំង ដែលអ្នកសារព័ត៌មានដែលផ្សព្វផ្សាយមានល្បែងស៊ីសងខុសច្បាប់ដូចរូបភាពដែលបានបង្ហោះមែន លោកបានស្នើសុំឱ្យ​ អាជ្ញាធរមានសមត្ថកិច្ចចុះ អនុវត្តតាមផ្លូវច្បាប់៕










 


Powered by Blogger.