គណៈបញ្ជាការឯកភាពខេត្តប៉ៃលិនចុះបង្ក្រាប និងបិទទីតាំងសង្ស័យមានករណីលួចបើកល្បែងអនឡាញ (Scam online)ចំនួន០៣ទីតាំង
ខេត្តប៉ៃលិន
៖ រហូតមកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦
កម្លាំងសមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន
ដោយមានការចូលរួមសហការពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន
បានចុះប្រតិបត្តិការណ៍ធ្វើការឆែកឆេរ
ហើយបង្ក្រាបទីតាំងដែលគេសង្ស័យថា មានបទល្មើស
និងបានបិទទីតាំងដែលសង្ស័យមានល្បែងបោកប្រាស់អនឡាញ (Scam online)
ចំនួន០៣ទីតាំង ដែលស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់
ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានបង្ហើបឱ្យដឹងថា
៖ អស់រយៈពេលជាយូរថ្ងៃខែមកហើយ ដែលអគារមួយចំនួន
រួមទាំងអគារ៣ទីតាំងខាងលើ នៅក្បែរច្រកទ្វារអន្តរជាតិព្រំ
ត្រូវបានជនជាតិចិនចូលទៅស្នាក់នៅជាច្រើននាក់
ដោយម្ចាស់បានជួលឱ្យពួកគេ ។ ការស្នាក់នៅរបស់ពួកគេទាំងនោះ
គ្មាននរណាម្នាក់អាចចូលទៅជិត ពិនិត្យរកមើលកន្លែងពួកគេបានឡើយ
ព្រោះបិទទ្វាបង្អួចជិតឈឹង
ដោយសូម្បីតែម្ចាស់ផ្ទះក៏ពួកគេមិនអនុញ្ញាតឱ្យចូលទៅក្បែរកន្លែងដែលពួកគេស្នាក់នៅនោះឡើយ
។
តែទោះបីជាយ៉ាងណា ដោយទទួលបានបទបញ្ជាពីថ្នាក់លើ
នគរបាលក៏សុំគោលការណ៍ចុះឆែកឆេរ
ដោយសហការជាមួយនឹងខាងអយ្យការអមសាលាដំបូងខេត្ត
ព្រោះពួកគេមួយចំនួនក៏ចូលមកក្នុងខេត្តប៉ៃលិន
ដោយអត់មានលិខិតឆ្លងដែនត្រឹមត្រូវនោះទេ គឺលួចលាក់ចូលមកស្នាក់នៅ
ខណៈដែលមានមេខ្យល់នាំចូលមកតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ
នគរបាលក៏បានបង្ក្រាបកន្លែង៣ទីតាំង ដើម្បីបង្ការទប់ស្កាត់
និងការលេងល្បែងអនឡាញ ហើយថែមទាំងទប់ស្កាត់ការចាប់ជំរិត
ការបង្ខាំងមនុស្សដោយខុសច្បាប់ និងការជួញដូរមនុស្ស
ដោយក្រុមជនជាតិចិនទាំងនោះផងដែរ។
សូមបញ្ជាក់ផងដែរថា
ការចុះបិទទ្វារអគារទាំង៣ទីតាំងខាងលើ ដែលគេសង្ស័យថា
ជនជាតិចិនបាននាំគ្នាលេងល្បែងអនឡាញប្រភេទខុសច្បាប់នេះ
មិនមានការឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះទេ
ពោលគឺបិទតែទ្វារកន្លែងផ្ទះជួលប៉ុណ្ណោះ ៕






Post a Comment